khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមសមាជិកព្រឹទ្ឌសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងកូន ចៅ បាននាំយកនូវចង្ហាន់ ភេសជ្ជ: និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទេពធីតារាម
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី៦ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកគណ:កម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ឌសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងកូន ចៅ បាននាំយកនូវចង្ហាន់ ភេសជ្ជ: និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តទេពធីតារាម (ហៅវត្តយាយទេព) ស្ថិតក្នុងក្រុងកំពង់ឆ្នាំង វត្តព្រះធាតុ និងវត្តបល្ល័ង្គ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានតាក់តែងពិធីបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់បុព្វការីជនមានមាតាបិតាជីដូនជីតា ញាតិការទាំង៧សន្ដាន និងមួយចំណែកទៀតក៏បានឧទ្ទិស មហាកុសលជូនដល់ដួង វិញ្ញាណក្ខន្ធ វីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុ ជាតិមាតុភូមិកម្ពុជាគ្រប់ជំនាន់ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២